គោលការណ៍សងប្រាក់

កំណែ 2026-10-v1 · ធ្វើបច្ចុប្បន្នភាពចុងក្រោយ ថ្ងៃទី​ 06 ខែ តុលា ឆ្នាំ​ 2026

អ្នកអាចស្នើសុំការសងប្រាក់វិញ ក្នុងរយៈពេល 7 ថ្ងៃបន្ទាប់ពីការទូទាត់ ប្រសិនបើ KHael មិនដំណើរការលើកុំព្យូទ័ររបស់អ្នក ឬអ្នកត្រូវបានគិតប្រាក់មិនត្រឹមត្រូវ។

ធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ ថ្ងៃទី​ 06 ខែ តុលា ឆ្នាំ​ 2026។

ពេលណាដែលយើងសងប្រាក់វិញ

ក្នុងរយៈពេល 7 ថ្ងៃ បន្ទាប់ពីការទូទាត់របស់អ្នក យើងនឹងសងប្រាក់វិញ ប្រសិនបើ៖

  • KHael មិនដំណើរការលើកុំព្យូទ័ររបស់អ្នក ហើយយើងមិនអាចដោះស្រាយបញ្ហាជាមួយអ្នកបាន
  • អ្នកបានបង់ប្រាក់ពីរដងសម្រាប់ការទិញតែមួយលើក
  • អ្នកត្រូវបានគិតប្រាក់ខុសចំនួន ឬខុសគម្រោង។

ពេលណាដែលយើងមិនសងប្រាក់វិញ

KHael មានការសាកល្បងឥតគិតថ្លៃ 14 ថ្ងៃ ដើម្បីឱ្យអ្នកអាចសាកល្បងវាជាមុនសិន ដូច្នេះយើងមិនសងប្រាក់វិញសម្រាប់ License ដែលដំណើរការធម្មតា ដោយសារតែអ្នកប្ដូរចិត្ត ក្រោយរយៈពេល 7 ថ្ងៃ ឬសម្រាប់ License ដែលត្រូវបានបិទដំណើរការ ដោយសារការបំពានលក្ខខណ្ឌប្រើប្រាស់របស់យើងឡើយ។

របៀបស្នើសុំការសងប្រាក់វិញ

  1. ទាក់ទងមកយើងតាមរយៈ​អ៊ីមែល khaelofficialapp@gmail.com ឬតាម Telegram (t.me/o4d0m) ក្នុងរយៈពេល 7 ថ្ងៃបន្ទាប់ពីការទូទាត់ប្រាក់។
  2. ភ្ជាប់មកជាមួយនូវ License កូដ កាលបរិច្ឆេទ និងចំនួនទឹកប្រាក់នៃការទូទាត់ ព្រមទាំងការពិពណ៌នាខ្លីអំពីបញ្ហារបស់អ្នក។
  3. យើងនឹងឆ្លើយតបក្នុងរយៈពេល 2 ថ្ងៃ នៃថ្ងៃធ្វើការ។

របៀបដែលអ្នកទទួលបានប្រាក់វិញ

ប្រាក់សងវិញដែលត្រូវបានអនុម័ត នឹងត្រូវផ្ញើត្រឡប់ទៅអ្នកវិញតាម KHQR ឬការផ្ទេរប្រាក់តាមធនាគារ ក្នុងរយៈពេលប្រហែល 7 ថ្ងៃ​ នៃថ្ងៃធ្វើការ។ នៅពេលដែលការសងប្រាក់វិញត្រូវបានធ្វើរួច License របស់អ្នកនឹងត្រូវបានបិទដំណើរការលើ Device ទាំងអស់។

គោលការណ៍នេះមិនកម្រិតសិទ្ធិរបស់អ្នកក្រោមច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់របស់ព្រះរាជាណាចក្រកម្ពុជាឡើយ។

Refund Policy

Version 2026-10-v1 · Last updated 6 October 2026

You can ask for a refund within 7 days of payment if KHael does not work on your computer or you were charged incorrectly.

Last updated: 6 October 2026.

When we refund

Within 7 days of your payment, we refund in full if:

  • KHael does not work on your computer and we could not fix the problem with you,
  • you paid twice for the same purchase, or
  • you were charged the wrong amount or for the wrong plan.

When we do not refund

KHael includes a free 14-day trial so you can test it first, so we do not refund a working license because you changed your mind, after 7 days, or for a license deactivated for breaking our Terms of Use.

How to ask for a refund

  1. Contact us at khaelofficialapp@gmail.com or on Telegram (t.me/o4d0m) within 7 days of payment.
  2. Include your license key, the payment date and amount, and a short description of the problem (a screenshot helps).
  3. We reply within 2 working days, and may ask to help you fix the problem first.

How you get your money back

Approved refunds are sent back by KHQR or bank transfer within about 7 working days. When the refund is made, the license is deactivated on all its devices.

This policy does not limit your rights under Cambodian consumer protection law.